ការប្រើប្រាស់កម្មវិធី OBSERVIC សម្រាប់ផ្ដល់ប្រឹក្សាគរុកោសល្យពីចម្ងាយ

(ពាមជីកង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាល័យ ហ៊ុនសែន ពាមជីកង បានបើកវគ្គសិក្ខាសាលាស្ដីពី”ការប្រើប្រាស់កម្មវិធី OBSERVIC សម្រាប់ផ្ដល់ប្រឹក្សាគរុកោសល្យពីចម្ងាយ” ដែលបណ្ដុះបណ្ដាលដោយមន្ត្រីអង្គការខេប ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាចប្រើប្រាស់កម្មវិធី OBSERVIC និងស្វែងយល់ពីមុខងារមួយចំនួននៅក្នុងកម្មវិធីនេះ និងងាយស្រួលក្នុងការផ្ដល់ប្រឹក្សាគរុកោសល្យពីចម្ងាយ។

វគ្គសិក្ខាសាលានេះធ្វើឡើងក្នុងសាលប្រជុំនៅអាគារធនធាននៃវិទ្យាល័យ ហ៊ុនសែន ពាមជីកង ដែលមានការអញ្ជើញចូលរួមពី នាយក នាយករង លោកគ្រូ អ្នកគ្រូ និងមន្ត្រីអង្គការខេប។

 

 

Comments